JOIN OUR TEAM!

Marketing

CAREER INFO

Location : Phnom Penh

Type of Employment : Full-time

Published Date : August 13, 2019

Close Date : September 30, 2019

Hiring : 4

JOB DESCRIPTION

អ្នកកាន់តំណែងត្រូវតែអនុវត្តឲ្យខ្ជាប់ខ្ជួន តាមគោលការណ៍ណែនាំ និងគោលនយោបាយ-នីតិវិធីគ្រប់គ្រងធនធានមនុស្ស ដើម្បីឲ្យស្របទៅនឹងវិជ្ជាជីវៈ ដែលបានកំណត់ដោយក្រុមហ៊ុន។ ត្រូវចាត់វិធានការដើម្បីបញ្ឈប់ និងរាយការណ៍ជាបន្ទាន់ទៅប្រធានផ្នែកផ្ទាល់, អ្នកគ្រប់គ្រងជាន់ខ្ពស់ និងផ្នែកត្រួតពិនិត្យផ្ទៃក្នុង ក្នុងករណីមានការរំលោភបំពានណាមួយ ឬកំហុសវិជ្ជាជីវៈផ្សេងទៀត ដែលបំរុង រឺកើតមានឡើង។

JOB RESPONSIBILITY

ភារកិច្ច និងការងារដែលត្រូវទទួលខុសត្រូវ

  • រៀបចំ និងអនុវត្តផែនការលក់ប្រចាំថ្ងៃ (រៀបចំឯកសារលក់ ចុះលក់តាមតំបន់ដែលបានកំណត់ដោយប្រធានផ្នែក) ដើម្បីធានាថាអាចសម្រេចបាននូវគោលដៅ (TARGET) លក់ប្រចាំថ្ងៃ
  • បូកសរុបទិន្នន័យលក់ និងធ្វើរបាយការណ៍ប្រចាំខែជូនប្រធានផ្នែក
  • តាមដានការលក់ និង Credit របស់អតិថិជន
  • ចុះសម្រួលការងារផ្នែកស្ដុក និងគណនេយ្យក្នុងការ follow-up ការប្រមូលលុយ
  • ទៅជួប និងណែនាំអតិថិជន អំពីផលិតផលថ្មីៗ ឲ្យបានទៀងទាត់ ដើម្បីបង្កើតទំនាក់ទំនង និងទំនុកចិត្តជាមួយអតិថិជន និងពង្រីកទីផ្សារ
  • ដោះស្រាយពេលមានបញ្ហា ជាមួយអតិថិជន
  • ស៊ើបពីដៃគូប្រកួតប្រជែង និងរាយការណ៍ពីបញ្ហាផ្សេងៗ ដែលខ្លួនបានជួបមកកាន់ប្រធានផ្នែក
  • ចូលរួមផ្ដល់យោបល់ ការស្នើរសុំនូវអ្វីដែលខ្លួនខ្វះខាត (Ex: វគ្គបណ្ដុះបណ្ដាលតាមជំនាញ បញ្ហាមធ្យោបាយធ្វើដំណើរ) ឬដំណោះស្រាយដល់ក្រុម និងប្រធានផ្នែក
  • បំពេញការងារដែលប្រធានផ្នែកចាត់ចែងឲ្យ និងរាយការណ៍មកវិញ
  • ចុះជួយសមាជិកក្នុងក្រុម (Ex: ចុះតាមខេត្តជំនួសសមាជិក)
  • មកបំពេញការងារឲ្យបានទៀងទាត់ និងចុះបញ្ជីវត្តមានប្រចាំថ្ងៃ និងរាយការណ៍មកប្រធានផ្នែកករណីមិនមានវត្តមាន
  • ចូលរួមប្រជុំក្រុម និងវគ្គបណ្ដុះបណ្ដាលផ្សេងៗ ឲ្យបានទៀងទាត់ តាមការចាត់តាំង
  • បំពេញការងារផ្សេងទៀត ដែលចាត់តាំងដោយថ្នាក់ដឹកនាំ។

គុណវុឌ្ឍិ

  • មានកម្រិតវប្បធម៌សញ្ញាប័ត្រទុតិយភូមិ
  • មានបទពិសោធន៍ និងជំនាញផ្នែកលក់ក្នុងវិស័យដែលពាក់ព័ន្ធ
  • មានបណ្ណបើកបររថយន្ត ចេះបើកបរ និងថែរក្សារថយន្ត
  • ត្រូវព្យាយាមតស៊ូក្នុងការលក់
  • ចេះរៀបចំមធ្យោបាយលក់ដូចជា ទំនាក់ទំនងតាមទូរស័ព្ទ តាមប្រព័ន្ធ Internet
  • មានគំនិតបង្កើតថ្មី
  • ចេះរៀបផែនការដោយខ្លួនឯង
  • ជំនាញកុំព្យូទ័រ
  • មានភាពអត់ធ្មត់
  • ទំនាក់ទំនងល្អជាមួយអតិថិជន និងមានស្មារតីជាក្រុម
  • មានអាកប្បកិរិយាល្អ
  • មានសម្លៀកបំពាក់សមរម្យ

ACCOUNTANT

CAREER INFO

Location : Phnom Penh

Type of Employment : Full-time

Published Date : August 13, 2019

Close Date : September 30, 2019

Hiring : 2

JOB DESCRIPTION

អ្នកកាន់តំណែងត្រូវតែអនុវត្តឲ្យខ្ជាប់ខ្ជួន តាមគោលការណ៍ណែនាំ និងគោលនយោបាយ-នីតិវិធីគ្រប់គ្រងធនធានមនុស្ស ដើម្បីឲ្យស្របទៅនឹងវិជ្ជាជីវៈ ដែលបានកំណត់ដោយក្រុមហ៊ុន។ ត្រូវចាត់វិធានការដើម្បីបញ្ឈប់ និងរាយការណ៍ជាបន្ទាន់ទៅប្រធានផ្នែកផ្ទាល់, អ្នកគ្រប់គ្រងជាន់ខ្ពស់ និងផ្នែកត្រួតពិនិត្យផ្ទៃក្នុង ក្នុងករណីមានការរំលោភបំពានណាមួយ ឬកំហុសវិជ្ជាជីវៈផ្សេងទៀត ដែលបំរុង រឺកើតមានឡើង។

JOB RESPONSIBILITY

ភារកិច្ច និងការងារដែលត្រូវទទួលខុសត្រូវ

  • រៀបចំ invoice (Issue invoice) ដែលត្រូវទូទាត់ឲ្យទៅបុគ្គលិកប្រមូលប្រាក់ (Collector) ឬបុគ្គលិកអភិវឌ្ឍធុរកិច្ច ដើម្បីប្រមូលប្រាក់ជំពាក់ពីអតិថិជន (ម៉ូយ)
  • ទទួល រក្សាទុក និងកត់ត្រាប្រាក់ចំណូល និងត្រួតពិនិត្យផ្ទៀងផ្ទាត់ជាមួយ Bank Slip ប្រចាំថ្ងៃ
  • តាមដាន Invoice cash ថាបានទូទាត់ឬនៅ
  • ផ្ទៀងផ្ទាត់ Credit ជាមួយអតិថិជន ដើម្បីបញ្ជាក់ទៅកាន់អតិថិជនដែលមានប្រាក់ជំពាក់ (Credit) កើន ឬទទួលយកការកុម្ម៉ង់បន្ថែមក្នុងករណីប្រាក់ជំពាក់ (Credit) មិនទាន់ខ្ពស់
  • ទំនាក់ទំនងទៅកាន់អតិថិជន ដើម្បីសុំការទូទាត់ប្រាក់
  • កាត់ប៊ុងដែលអតិថិជនបានសង និងទូរសព្ទទៅបញ្ជាក់ជាមួយអតិថិជន
  • រាយការណ៍ទៅកាន់ផ្នែកធុរកិច្ច ក្នុងករណីអតិថិជនមានការយឺតយ៉ាវក្នុងការសងប្រាក់ ឬប្រាក់ជំពាក់កើនឡើង ដើម្បីសុំការចុះសម្រួលជាមួយអតិថិជន
  • ធ្វើបច្ចុប្បន្នភាព (update) ប្រាក់ជំពាក់ (Credit) និង ស្ដុកគ្រាប់កង់ ចូលក្នុង Dropbox រាល់ថ្ងៃ
  • កត់ត្រា និងរក្សាទុកកិច្ចសន្យាលក់របស់អតិថិជនទាំងអស់
  • សរុបរបាយការណ៍គ្រាប់កង់ ការលក់ ប្រាក់ដែលប្រមូលបាន ទទួលប្រាក់ជំពាក់ និងអតិថិជនជំពាក់នៅរៀងរាល់ថ្ងៃទី១ នៃខែនីមួយៗ
  • កត់ត្រារាល់ចំណាយក្នុងក្រុមហ៊ុន និងសរុបរបាយការណ៍ចំណាយប្រចាំខែ ជូនប្រធាននាយកដ្ឋានហិរញ្ញវត្ថុ
  • កត់ត្រា ចំណូល និងចំណាយប្រចាំថ្ងៃ ដើម្បីសរុបរបាយការណ៍ ចំណូលចំណាយប្រចាំខែ (Profit & Loss Report)
  • រៀបចំផែនការថវិការ សម្រាប់ចំណាយក្នុងការិយាល័យប្រចាំខែ ដើម្បីដាក់ជូនថ្នាក់ដឹកនាំអនុម័ត
  • មកបំពេញការងារឲ្យបានទៀងទាត់ និងចុះបញ្ជីវត្តមានប្រចាំថ្ងៃ និងរាយការណ៍មកប្រធានផ្នែកករណីមិនមានវត្តមាន
  • ចូលរួមប្រជុំក្រុម និងវគ្គបណ្ដុះបណ្ដាលផ្សេងៗ ឲ្យបានទៀងទាត់ តាមការចាត់តាំង
  • បំពេញការងារផ្សេងទៀត ដែលចាត់តាំងដោយថ្នាក់ដឹកនាំ។

គុណវុឌ្ឍិ

  • កម្រិតវប្បធម៌មានបរិញ្ញាបត្ររង ឬបរិញ្ញាបត្រផ្នែកគណនេយ្យ ហិរញ្ញវត្ថុ សេដ្ឋកិច្ច ឬជំនាញដែលពាក់ព័ន្ធ
  • អាចប្រើប្រាស់កុំព្យូទ័រ Microsoft Office និង software Blue Technology ឬ QuickBooks
  • មានជំនាញកត់ត្រា បញ្ចូល និងវិភាគទិន្នន័យ
  • មានចំណេះដឹកអំពីពន្ធ
  • អាចប្រើប្រាស់ភាសាខ្មែរ និងអង់គ្លេស (កាន់តែប្រសើរ)
  • មានទំនួលខុសត្រូវ ស្មោះត្រង់និងភាពលម្អិតខ្ពស់
  • ចេះរៀបចំទុកដាក់ឯកសារបានត្រឹមត្រូវ
  • មានការបត់បែនបានល្អ
  • មានភាពអត់ធ្មត់